ដូច្នេះ សូមលោក និងមនុស្សដែលនៅជាមួយលោក ចេញទៅបង្កប់ខ្លួនទាំងយប់ នៅតាមទីវាលទៅ។
គេគិតបង្កើតគម្រោងការអាក្រក់ កាលកំពុងនៅក្នុងដំណេក ក៏តាំងខ្លួនដើរតាមផ្លូវដែលមិនល្អ គេមិនព្រមបោះបង់អំពើអាក្រក់ឡើយ។
ដ្បិតពួកនោះ គេមិនដេកឡើយ ទាល់តែបានធ្វើអំពើអាក្រក់ជាមុនសិន ហើយបើគេមិនបានធ្វើឲ្យមនុស្សណាដួល នោះគេក៏ដេកមិនលក់ដែរ។
«ជើងរបស់គេរហ័សតែនឹងបង្ហូរឈាម
ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងអស់គ្នា ក៏នាំគ្នាឡើងទៅក្រុងអៃយ ហើយលោកបានជ្រើសរើសពួកអ្នកខ្លាំងពូកែដ៏អង់អាចចំនួនបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។
លោកបញ្ជាពួកគេថា៖ «មើល៍ អ្នករាល់គ្នាត្រូវទៅបង្កប់ខ្លួនវាយឆ្មក់ពីខាងក្រោយទីក្រុង។ កុំទៅឆ្ងាយពីទីក្រុងពេក គឺទាំងអស់គ្នាត្រូវត្រៀមប្រយុទ្ធជាស្រេច។
គាត់ក៏ចាត់គេឲ្យទៅជម្រាបអ័ប៊ីម៉្មាឡិចដោយសម្ងាត់ថា៖ «មើល៍ កាអាលជាកូនអេបេឌ និងបងប្អូនរបស់គាត់ បានមកដល់ស៊ីគែម ហើយគេញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងលោក។
រួចព្រឹកឡើង នៅពេលថ្ងៃរះភ្លាម សូមក្រោកឡើង ហើយសម្រុកចូលទីក្រុងទៅ។ ពេលកាអាល និងមនុស្សដែលនៅជាមួយវាចេញមកច្បាំងនឹងលោក សូមឲ្យលោកប្រព្រឹត្តនឹងវា តាមតែមានឱកាសចុះ»។