បន្ទាប់មក យ៉ូថាមក៏រត់ចេញ គេចខ្លួនទៅស្រុកប្អៀរ ហើយរស់នៅទីនោះ ព្រោះតែខ្លាចអ័ប៊ីម៉្មាឡិចជាបង។
សេបា បានដើរកាត់ទឹកដីកុលសម្ព័នអ៊ីស្រាអែលទាំងមូល ទៅដល់ត្រឹមក្រុងអេបិល តំបន់បេត-ម្អាកា ហើយពួកប៊ីគ្រី បាននាំគ្នាទាំងអស់ចូលទៅតាមគាត់។
ចេញពីទីនោះ គេបន្តដំណើរមកដល់ប្អៀរ ជាអណ្តូងដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រមូលប្រជាជនមកជួបជុំគ្នា នោះយើងនឹងឲ្យទឹកដល់ពួកគេ»។
និងស្រុកទាំងអស់ដែលនៅជុំវិញទីក្រុងទាំងនោះ រហូតដល់បាអាឡាត-ប្អៀរ និងរ៉ាម៉ាត ដែលនៅស្រុកត្បូង។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន តាមពូជអំបូររបស់គេ។
តែបើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអ័ប៊ីម៉្មាឡិច មកបញ្ឆេះពួកមេដឹកនាំនៅស៊ីគែម និងនៅបេត-មីឡូរទៅ ហើយក៏សូមឲ្យមានភ្លើងចេញពីពួកមេដឹកនាំនៅស៊ីគែម និងពីមេត-មីឡូរ មកបញ្ឆេះអ័ប៊ីម៉្មាឡិចវិញដែរ»។
អ័ប៊ីម៉្មាឡិចគ្រប់គ្រងលើពួកអ៊ីស្រាអែលរយៈពេលបីឆ្នាំ។