លោកចេញពីទីនោះឡើងទៅក្រុងពេនួល ហើយមានប្រសាសន៍ទៅគេដូចគ្នា តែពួកអ្នកក្រុងពេនួលបានឆ្លើយមកលោកវិញ ដូចពួកអ្នកក្រុងស៊ូកូថដែរ។
ហេតុនេះហើយបានជាកូនចៅអ៊ីស្រាអែលមិនបរិភោគសាច់ត្រគាក ដែលនៅត្រង់សន្លាក់ត្រគាក រហូតដល់សព្វថ្ងៃ ព្រោះព្រះបានវាយត្រង់សាច់សន្លាក់ត្រគាករបស់លោកយ៉ាកុប។
ក្រោយមក យេរ៉ូបោមសង់ក្រុងស៊ីគែម នៅស្រុកភ្នំអេប្រាអិម រួចទ្រង់គង់នៅទីនោះ ហើយចេញពីទីនោះទៅសង់ក្រុងពេនួលទៀត។
ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្ដាសាមេរ៉ូស ចូរដាក់បណ្ដាសាពួកអ្នកក្រុងនោះឲ្យខ្លាំង ព្រោះគេមិនបានមកជួយក្នុងចម្បាំងរបស់ព្រះយេហូវ៉ា គឺមិនជួយព្រះយេហូវ៉ាទាស់នឹងពួកខ្លាំងពូកែនោះទេ។
ដូច្នេះ តើខ្ញុំត្រូវយកនំបុ័ងរបស់ខ្ញុំ ទាំងទឹក និងសាច់ដែលបានសម្លាប់ សម្រាប់ពួកជាងកាត់រោមចៀម ទៅចែកដល់ពួកមនុស្សដែលខ្ញុំមិនដឹងជាមកពីណាផងឬ?»