ពួកចៅហ្វាយ 6:30ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ មនុស្សនៅទីក្រុងពោលទៅកាន់យ៉ូអាសថា៖ «ចូរនាំកូនរបស់អ្នកចេញមក វាត្រូវតែស្លាប់ ដ្បិតវាបានរំលំអាសនារបស់ព្រះបាល ហើយកាប់បំផ្លាញបង្គោលសក្ការៈដែលនៅជិតនោះទៀតផង»។ សូមមើលជំពូក |
ប៉ុន្ដែ យ៉ូអាសឆ្លើយតបទៅអស់អ្នកដែលមកទាស់នឹងលោកថា៖ «តើអ្នករាល់គ្នាចង់តវ៉ាជំនួសព្រះបាល? ឬក៏អ្នករាល់គ្នាចង់សង្គ្រោះព្រះបាល? អ្នកណាដែលចង់តវ៉ាជំនួសព្រះបាល អ្នកនោះនឹងត្រូវស្លាប់មុនថ្ងៃរះ។ ប្រសិនបើព្រះបាលជាព្រះ ទុកឲ្យលោកតវ៉ាដោយខ្លួនឯងទៅ ព្រោះគេបានរំលំអាសនារបស់លោកហើយ»។