អេហ៊ុឌបានភៀសខ្លួនចេញ ក្នុងពេលគេកំពុងតែបង្អែបង្អង់ ហើយឆ្លងហួសពីកន្លែងរូបចម្លាក់ថ្ម រួចចូលទៅសៃរ៉ា។
គេចូលទៅក្នុងដំណាក់ ធ្វើដូចជាចូលទៅយកស្រូវភោជ្ជសាលី ក៏ចាក់ទ្រង់ត្រង់ឧទរសម្លាប់ទ្រង់ទៅ រួចនាំគ្នារត់ទៅបាត់។
ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់មួយក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ"» រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
គេនាំគ្នានៅរង់ចាំទាល់តែមានសេចក្ដីអៀនខ្មាស។ ប៉ុន្ដែ កាលស្ដេចមិនបានបើកទ្វារបន្ទប់នោះសោះ គេក៏យកកូនសោទៅចាក់បើកទ្វារ ហើយឃើញម្ចាស់របស់គេសុគតនៅលើឥដ្ឋ។
ពេលទៅដល់ លោកផ្លុំត្រែឡើងក្នុងស្រុកភ្នំអេប្រាអិម។ ពេលនោះ ពួកកូនចៅអ៊ីស្រាអែលក៏ចុះពីស្រុកភ្នំទៅជាមួយលោក ហើយលោកជាអ្នកនាំមុខគេ។