គឺប្រយោជន៍តែនឹងឲ្យអស់ទាំងជំនាន់នៃពួកកូនចៅអ៊ីស្រាអែលបានដឹងប៉ុណ្ណោះ ដើម្បីបង្រៀនឲ្យគេចេះច្បាំង គឺអស់អ្នកដែលមិនធ្លាប់ស្គាល់ចម្បាំងពីមុនមក។
តែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយ ដ្បិតនៅថ្ងៃណាដែលអ្នកបរិភោគ នឹងត្រូវស្លាប់ជាមិនខាន»។
ដ្បិតព្រះទ្រង់ជ្រាបថា ពេលណាអ្នកបរិភោគផ្លែឈើនោះ ភ្នែកអ្នកនឹងបានភ្លឺ ហើយអ្នកនឹងបានដូចជាព្រះ ព្រមទាំងដឹងខុសត្រូវផង»។
ពេលនោះ ស្រាប់តែភ្នែករបស់អ្នកទាំងពីរបានភ្លឺឡើង ហើយគេដឹងថា គេនៅខ្លួនទទេ ហើយគេក៏យកស្លឹកល្វាមកខ្ទាស់ ធ្វើជាប៉ឹងបិទបាំងកាយ។
ប៉ុន្តែ គេត្រូវធ្វើជាអ្នកបម្រើរបស់ស៊ីសាក់វិញ ដើម្បីឲ្យគេដឹងថា ការបម្រើដល់យើង ខុសគ្នាយ៉ាងណានឹងការបម្រើដល់នគរដទៃ»។
ខ្ញុំប្រាប់សេចក្ដីនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីសុខសាន្តនៅក្នុងខ្ញុំ។ នៅក្នុងលោកីយ៍នេះ អ្នករាល់គ្នានឹងមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍នេះហើយ»។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
ដូច្នេះ ចូររួមទុក្ខលំបាក ដូចទាហានដ៏ល្អរបស់ព្រះយេស៊ូវគ្រីស្ទចុះ។
ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងរបស់ខ្ញុំ ហើយខ្ញុំនៅតែរក្សាជំនឿជាប់ដដែល។
រីឯសាសន៍ទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានបន្សល់ទុក ដើម្បីល្បងលពួកអ៊ីស្រាអែលដោយសារពួកគេ នោះគឺអស់អ្នកដែលមិនធ្លាប់ធ្វើចម្បាំងទាំងប៉ុន្មាននៅស្រុកកាណាន
ឯសាសន៍ទាំងនោះមានមេនៃសាសន៍ភីលីស្ទីនទាំងប្រាំ និងសាសន៍កាណានទាំងអស់ សាសន៍ស៊ីដូន និងសាសន៍ហេវី ជាសាសន៍នៅស្រុកភ្នំល្បាណូន ចាប់តាំងពីភ្នំបាល-ហ៊ើរម៉ូន ទៅដល់ទ្វារចូលស្រុកហាម៉ាត។