Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 3:13

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាន​ប្រមូល​ពួក​កូន​ចៅ​អាំម៉ូន និង​ពួក​អាម៉ាឡេក រួច​ចូល​ទៅ​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​ដណ្ដើម​បាន​ទី​ក្រុង​ដើម​លម៉ើ ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

តំបន់​ណេកិប និង​តំបន់​វាល​ទំនាប គឺ​ជ្រលង​ភ្នំ​យេរីខូរ ជា​ទី​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។

ឯ​ពួក​សាសន៍​កែន គឺ​ជា​កូន​ចៅ​របស់​ឪពុក​ក្មេក​លោក​ម៉ូសេ បាន​ចាក​ចេញ​ពី​ក្រុង​ដើម​លម៉ើ ឡើង​ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ស្រុក​យូដា ដែល​នៅ​តំបន់​ណេកិប ជិត​ស្រុក​អើរ៉ាត ជា​មួយ​ពួក​កូន​ចៅ​យូដា ហើយ​ក៏​តាំង​ទី​លំនៅ​នៅ​ជា​មួយ​ពួក​អ្នក​ស្រុក​នោះ។

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​ប្រជាជន​អ៊ីស្រា‌អែល​ថា៖ «តើ​យើង​មិន​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​ពួក​អេស៊ីព្ទ និង​ពួក​អាម៉ូរី ពី​ពួក​អាំម៉ូន និង​ពី​ពួក​ភីលី‌ស្ទីន​ទេ​ឬ?

មួយ​ទៀត ពួក​ស៊ីដូន ពួក​អាម៉ា‌ឡេក និង​ពួក​ម៉ាអូន ក៏​បាន​សង្កត់​សង្កិន​អ្នក​រាល់​គ្នា​ដែរ តែ​កាល​អ្នក​រាល់​គ្នា​បាន​ស្រែក​អំពាវ‌នាវ​រក​យើង នោះ​យើង​ក៏​បាន​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ដែរ។

ពួក​អាំម៉ូន​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ទៅ​ច្បាំង​នឹង​ពួក​យូដា ពួក​បេនយ៉ាមីន និង​ពួក​វង្ស​អេប្រាអិម​ថែម​ទៀត ដល់​ម៉្លេះ​បាន​ជា​ពួក​អ៊ីស្រា‌អែល​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ចំណុះ​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ អស់​រយៈ​ពេល​ដប់​ប្រាំបី​ឆ្នាំ។

គេ​ចុះមក​ពី​ស្រុក​អេប្រាអិម ជា​ស្រុក​ដែល​ពី​មុន​ជា​របស់​សាសន៍​អាម៉ា‌ឡេក គេ​មក​តាម​អ្នក បេនយ៉ាមីន​អើយ មក​រួម​ជាមួយ​ពល​ទ័ព​របស់​អ្នក។ ពួក​មេ​ទ័ព​ចុះ​មក​ពី​ពួក​ម៉ាគារ ហើយ​អស់​អ្នក​ដែល​កាន់​ឈើ​ច្រត់​របស់​មេទ័ព មក​ពី​ពួក​សាប់‌យូឡូន

ដ្បិត​ពេល​ណា​ពួក​អ៊ីស្រា‌អែល​បាន​សាប‌ព្រោះ ពួក​សាសន៍​ម៉ាឌាន ពួក​សាសន៍​អាម៉ា‌ឡេក និង​មនុស្ស​នៅ​ស្រុក​ខាង​កើត ឡើង​មក​ទាស់នឹង​គេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម