នៅគ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ចេញពីទីនោះ ត្រឡប់ទៅកាន់កុលសម្ព័ន្ធ និងគ្រួសាររបស់គេ គឺវិលទៅស្រុកដែលជាមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
ដល់ពេលថ្ងៃលិច មានឮសម្រែកនៅពេញក្នុងពួកទ័ពថា៖ «ចូរគ្រប់គ្នាត្រឡប់ទៅឯទីក្រុង និងស្រុករបស់ខ្លួនវិញទៅ»។
ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គឺគេចាប់យកពួកនាង ពីក្នុងចំណោមស្រីក្រមុំដែលកំពុងរាំលេង មកធ្វើប្រពន្ធ គ្រប់តាមចំនួនរបស់ពួកគេ រួចនាំពង្រត់យកទៅស្រុកដែលជាមត៌ករបស់ពួកគេ សង់ក្រុងទាំងប៉ុន្មានឡើងវិញ ហើយរស់នៅក្នុងក្រុងទាំងនោះ។
នៅគ្រានោះ គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គ្រប់គ្នាប្រព្រឹត្តតាមតែខ្លួនយល់ឃើញថាត្រឹមត្រូវ។:៚