អ្នករាល់គ្នាត្រូវធ្វើដូច្នេះ គឺត្រូវសម្លាប់ប្រុសៗទាំងអស់ និងស្រី្ដទាំងប៉ុន្មានដែលបានស្គាល់ប្រុសហើយ កុំឲ្យសល់»។
គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់លោកម៉ូសេ ហើយបានសម្លាប់ប្រុសៗទាំងអស់។
នៅគ្រានោះ យើងបានចាប់យកអស់ទាំងទីក្រុងរបស់ស្ដេច ហើយយើងបានកម្ទេចអស់ទាំងទីក្រុង មនុស្សទាំងប្រុសទាំងស្រី និងកូនក្មេង ឥតទុកអ្នកណាម្នាក់ឲ្យនៅសល់ឡើយ។
ក្នុងចំណោមអ្នកស្រុកយ៉ាបេស-កាឡាត គេឃើញមានស្រីក្រមុំបួនរយនាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីក្រមុំទាំងនោះ មកឯជំរំនៅស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។