ពួកចៅហ្វាយ 21:1ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គ្រានោះ ពួកអ៊ីស្រាអែលបានស្បថនៅមីសប៉ាថា៖ «ក្នុងចំណោមពួកយើង មិនត្រូវឲ្យអ្នកណាម្នាក់ឲ្យកូនស្រីរបស់ខ្លួន ទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើយ»។ សូមមើលជំពូក |
យើងនឹងយកមនុស្សដប់នាក់ ក្នុងចំណោមមួយរយនាក់ ហើយមួយរយនាក់ ក្នុងចំណោមមួយពាន់នាក់ និងមួយពាន់នាក់ ក្នុងចំណោមមួយម៉ឺននាក់ ពីគ្រប់ទាំងកុលសម្ព័ន្ធអ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសម្រាប់ពលទ័ព ដែលនឹងចេញទៅប្រដៅពួកគីបៀររបស់ពួកបេនយ៉ាមីន ដោយព្រោះអំពើដ៏យង់ឃ្នងទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែល»។
ពេលណាឪពុក ឬបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង យើងនឹងអង្វរគេថា "សូមអាណិតមេត្តាពួកគេឲ្យយើងផង ព្រោះពេលយើងទៅច្បាំងនោះ យើងរកស្ត្រីមកឲ្យគេធ្វើជាប្រពន្ធមិនបានគ្រប់គ្នាទេ ម្យ៉ាងទៀត អ្នករាល់គ្នាក៏មិនបានលើកកូនស្រីឲ្យពួកគេដែរ ប្រសិនបើអ្នករាល់គ្នាលើកកូនស្រីឲ្យពួកគេ នោះទើបមានទោស "»
បន្ទាប់មក ពួកអ៊ីស្រាអែលសួរគ្នាថា៖ «ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែលទាំងអស់ តើមានណាមួយមិនបានឡើងមកប្រជុំនៅចំពោះព្រះយេហូវ៉ាឬទេ?» គេសួរដូច្នេះ ព្រោះគេបានស្បថយ៉ាងធ្ងន់ សម្រាប់អ្នកណាដែលមិនបានឡើងមកឯព្រះយេហូវ៉ានៅមីសប៉ានោះថា៖ «អ្នកនោះនឹងត្រូវស្លាប់ជាប្រាកដ»។