ពួកបេនយ៉ាមីនមួយម៉ឺនប្រាំបីពាន់នាក់បានដួលស្លាប់ អ្នកទាំងអស់នោះសុទ្ធតែជាមនុស្សក្លាហាន។
អស់អ្នកដែលបានរាប់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន មានចំនួន ៣៥ ៤០០ នាក់។
ព្រះយេហូវ៉ាធ្វើឲ្យពួកបេនយ៉ាមីនបាក់ទ័ពនៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលបំផ្លាញពួកបេនយ៉ាមីន អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។
ពួកអ៊ីស្រាអែលឡោមព័ទ្ធពួកបេនយ៉ាមីន ព្រមទាំងដេញតាម ហើយជាន់គេនឹងជើង ចាប់តាំងពីណូហារហូតដល់ទល់មុខនឹងក្រុងគីបៀរទិសខាងកើត។
គេក៏ងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ប៉ុន្ដែ ពួកអ៊ីស្រាអែលសម្លាប់ពួកគេអស់ប្រាំពាន់នាក់នៅតាមផ្លូវ ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បានពីរពាន់នាក់ថែមទៀត។