ដូច្នេះ ពួកកូនចៅបេនយ៉ាមីនឃើញថា ពួកគេចាញ់ហើយ។ ពួកអ៊ីស្រាអែលបានថយចេញពីពួកបេនយ៉ាមីន ព្រោះគេទុកចិត្តនឹងពួកទ័ពបង្កប់ ដែលគេបានដាក់ឲ្យទាស់នឹងក្រុងគីបៀរ។
ព្រះយេហូវ៉ាធ្វើឲ្យពួកបេនយ៉ាមីនបាក់ទ័ពនៅមុខពួកអ៊ីស្រាអែល ហើយនៅថ្ងៃនោះ ពួកកូនចៅអ៊ីស្រាអែលបំផ្លាញពួកបេនយ៉ាមីន អស់ចំនួនពីរម៉ឺនប្រាំពាន់មួយរយនាក់ សុទ្ធតែជាអ្នកដែលកាន់ដាវ។