ពួកចៅហ្វាយ 20:32ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពួកកូនចៅបេនយ៉ាមីនពោលថា៖ «ពួកវារត់បាក់ទ័ពដូចលើកមុនទៀតហើយ»។ ប៉ុន្ដែ ពួកកូនចៅអ៊ីស្រាអែលពោលថា៖ «ចូរយើងនាំគ្នារត់ ហើយទាញគេមកតាមផ្លូវ ឲ្យចេញឆ្ងាយពីទីក្រុង»។ សូមមើលជំពូក |
ឯពួកកូនចៅបេនយ៉ាមីនក៏ចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបញ្ឆោតនាំគេឲ្យឃ្លាតឆ្ងាយពីទីក្រុង។ ដូចសព្វដងដែរ គេចាប់ផ្ដើមវាយពួកអ៊ីស្រាអែល ហើយសម្លាប់អស់ប្រហែលសាមសិបនាក់ មួយក្រុមតាមផ្លូវឡើងទៅបេត-អែល និងមួយក្រុមទៀតតាមផ្លូវទៅក្រុងគីបៀរ ព្រមទាំងនៅស្រុកវាលផង។