(រីឯពួកកូនចៅបេនយ៉ាមីនបានឮថា ពួកកូនចៅអ៊ីស្រាអែលបានឡើងមកដល់មីសប៉ា) ពួកកូនចៅអ៊ីស្រាអែលសួរថា៖ «សូមប្រាប់យើងមក តើអំពើដ៏អាក្រក់នេះកើតឡើងយ៉ាងដូចម្ដេច?»
មនុស្សដែលមានគំនិតឆ្លៀវឆ្លាត គេឃើញសេចក្ដីអាក្រក់មកក៏រត់ពួន តែមនុស្សខ្លៅល្ងង់គេចេះតែដើរទៅ ហើយត្រូវមានទុក្ខ។
ចូរទៅស្រុះស្រួលជាមួយដើមចោទជាប្រញាប់ កាលអ្នកកំពុងតែដើរតាមផ្លូវទៅតុលាការជាមួយអ្នកនោះ ក្រែងដើមចោទបញ្ជូនអ្នកទៅចៅក្រម ហើយចៅក្រមប្រគល់អ្នកទៅឲ្យពួកឆ្មាំ រួចអ្នកនឹងត្រូវជាប់គុក។
នោះត្រូវប្រហារពួកអ្នកក្រុងនោះដោយមុខដាវ គឺត្រូវបំផ្លាញចេញឲ្យអស់កុំឲ្យសល់ គឺមនុស្សទាំងអស់នៅក្នុងទីក្រុង ព្រមទាំងរបស់របរទាំងប៉ុន្មាននៅក្នុងទីក្រុងនោះ ហើយទាំងហ្វូងសត្វផង ដោយមុខដាវ។
កុលសម្ព័ន្ធទាំងប៉ុន្មាននៃពួកអ៊ីស្រាអែលបានចាត់មនុស្សឲ្យទៅគ្រប់កុលសម្ព័ន្ធបេនយ៉ាមីន សួរថា៖ «ហេតុអ្វីបានជាអំពើអាក្រក់បែបនេះកើតឡើង ក្នុងចំណោមអ្នករាល់គ្នា?
ពួកមេដឹកនាំនៃប្រជាជនទាំងប៉ុន្មាន គឺមេដឹកនាំនៃកុលសម្ព័ន្ធសាសន៍អ៊ីស្រាអែលទាំងអស់ សុទ្ធតែមានវត្តមាននៅក្នុងអង្គប្រជុំនៃប្រជារាស្ត្ររបស់ព្រះ គឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។
បុរសលេវី ជាប្តីរបស់ស្ត្រីដែលគេបានសម្លាប់នោះក៏ឆ្លើយថា៖ «ខ្ញុំ និងប្រពន្ធចុងរបស់ខ្ញុំ បានចូលទៅក្រុងគីបៀរ ជាក្រុងរបស់ពួកបេនយ៉ាមីន ដើម្បីស្នាក់នៅពេលយប់។