ពេលនោះ ពួកកូនចៅបេនយ៉ាមីនក៏នាំគ្នាចេញពីទីក្រុងរបស់ពួកគេ ទៅមូលគ្នានៅក្រុងគីបៀរ ដើម្បីចេញទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល។
ព្រះបាទយេរ៉ូបោមបានចាត់ទ័ពបង្កប់មួយក្រុម ឲ្យវាងទៅខាងក្រោយ ដូច្នេះ ពលទ័ពរបស់ស្ដេចស្ថិតនៅពីមុខទ័ពយូដា ហើយទ័ពបង្កប់ក៏នៅពីខាងក្រោយទ័ពយូដាដែរ។
ប៉ុន្តែ ស្តេចនោះតបថា៖ «មិនឲ្យឆ្លងកាត់ដាច់ខាត!» ហើយស្តេចអេដុមក៏ចេញទៅទាស់នឹងគេ ដោយលើកទ័ពទៅជាច្រើន ទាំងកាន់គ្រឿងអាវុធយ៉ាងសំណំ។
ប៉ុន្តែ ស៊ីហុនមិនព្រមឲ្យសាសន៍អ៊ីស្រាអែលដើរកាត់ដែនដីរបស់ខ្លួនទេ គឺទ្រង់បានប្រមូលមនុស្សទាំងអស់របស់ខ្លួន ចេញទៅទាស់នឹងពួកអ៊ីស្រាអែលនៅទីរហោស្ថាន។ ស្ដេចបានច្បាំងនឹងពួកអ៊ីស្រាអែលនៅត្រង់យ៉ាហាស់។
ឥឡូវនេះ ចូរប្រគល់មនុស្សពាលនៅក្រុងគីបៀរទាំងនោះមក ដើម្បីឲ្យយើងបានសម្លាប់ពួកគេចោល ហើយបោសសម្អាតអំពីអាក្រក់ ចេញពីពួកកូនចៅអ៊ីស្រាអែល»។ ប៉ុន្ដែ ពួកកូនចៅបេនយ៉ាមីនមិនព្រមស្តាប់តាមពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់គេឡើយ។
នៅថ្ងៃនោះ ពួកកូនចៅបេនយ៉ាមីន ដែលបានកេណ្ឌមកពីក្រុងនានារបស់គេ មានចំនួនពីរម៉ឺនប្រាំមួយពាន់នាក់ ប្រដាប់ដោយដាវ ឥតរាប់ពួកគីបៀរដ៏ជំនាញប្រាំពីររយនាក់ ដែលគេបានជ្រើសរើសទេ។