ពួកចៅហ្វាយ 19:8ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦នៅថ្ងៃទីប្រាំ គាត់ក្រោកតាំងពីព្រលឹម ដើម្បីចេញដំណើរ តែឪពុកនាងនិយាយថា៖ «ចូរនៅលំហើយចិត្តសិនទៅ ហើយចាំដល់ថ្ងៃរសៀលបន្តិចសឹមចេញដំណើរ»។ ដូច្នេះ អ្នកទាំងពីរក៏បរិភោគជាមួយគ្នា។ សូមមើលជំពូក |
រួចកាលគាត់ក្រោកឡើង ប្រុងនឹងចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះ ថ្ងៃរសៀលទាបណាស់ហើយ សូមនៅមួយយប់នេះទៀតទៅ មើល៍ ថ្ងៃជិតលិចហើយ ចូរដេកនៅទីនេះទៅ ដើម្បីឲ្យចិត្តកូនបានសប្បាយ ថ្ងៃស្អែកសឹមធ្វើដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញ»។