Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 19:25

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បុរស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ។ ដូច្នេះ បុរស​លេវី​ក៏​នាំ​ប្រពន្ធ​ចុង​របស់​ខ្លួន​ចេញ​មក ហើយ​ប្រគល់​ឲ្យ​ពួក​វា។ ពួក​វា​ស្គាល់​នាង​គ្រប់​គ្នា ហើយ​រំលោភ​នាង​ពេញ​មួយ​យប់ រហូត​ទាល់​តែជិត​ភ្លឺ ទើប​គេ​លែង​នាង​មក​វិញ។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ដាម​បាន​ស្គាល់​អេវ៉ា​ជា​ប្រពន្ធ ហើយ​នាង​មាន​ទម្ងន់​បង្កើត​បាន​កាអ៊ីន នាង​ពោល​ថា៖ «ខ្ញុំ​បាន​បង្កើត​កូន ប្រុស​ម្នាក់ ដោយ​សារ​ព្រះ‌យេហូវ៉ា​ប្រោស​ប្រទាន»។

ឱ​អ៊ីស្រា‌អែល​អើយ អ្នក​បាន​ប្រព្រឹត្ត​អំពើ​បាប ចាប់​តាំង​ពី​គ្រា​នៅ​គី‌បៀរ នៅ​ទី​នោះ អ្នក​ចេះ​តែ​ប្រព្រឹត្ត​ឥត​រាង​ចាល។ តើ​ចម្បាំង​មិន​បាន​ដេញ​ទាន់ មនុស្ស​ទុច្ចរិត​នៅ​គីបៀរ​ទេ​ឬ?

គេ​បាន​បង្ខូច​ចិត្ត​គេ​ទៅ​យ៉ាង​ជ្រៅ ដូច​កាល​នៅ​គ្រា​គី‌បៀរ ព្រះ‌អង្គ​នឹង​នឹក​ចាំ​ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​តប​ស្នង​ចំពោះ​បាប​គេ​ដែរ។

គេ​លែង​ខ្លាច​បាប ហើយ​បាន​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្តី​អាស‌អាភាស ដើម្បី​ប្រព្រឹត្ត​អំពើ​ស្មោក​គ្រោក​គ្រប់​យ៉ាង​មិន​ចេះ​ស្កប់។

មើល៍ នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​ចុង​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ពួក​នាង​ចេញ​មក​ឥឡូវ។ សូម​យក​ពួក​នាង​ទៅ​ប្រព្រឹត្ត​តាម​តែ​ចិត្ត តែ​សូម​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​នឹង​មនុស្ស​នេះ​ឡើយ»។

កាល​ព្រលឹម​ស្រាងៗ ស្ត្រី​នោះ​បាន​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​លោក​តា​ដែល​ប្តី​របស់​នាង​ស្នាក់​នៅ ហើយ​ដេក​ដួល​នៅ​ទី​នោះ​រហូត​ដល់​ភ្លឺ។

យប់​នោះ ស្រាប់​តែ​ពួក​មេ​ដឹក​នាំ​នៅ​ក្រុង​គី‌បៀរ លើក​គ្នា​មក​ព័ទ្ធ​ផ្ទះ​ដែល​ខ្ញុំ​ស្នាក់​នៅ ហើយ​ទាស់​នឹង​ខ្ញុំ។ គេ​មាន​បំណង​ចង់​សម្លាប់​ខ្ញុំ រួចគេ​ចាប់​បង្ខំ​ប្រពន្ធ​ចុង​របស់​ខ្ញុំ ហើយ​រំលោភ​នាង​រហូត​ដល់​ស្លាប់។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម