ពួកចៅហ្វាយ 19:22ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។ សូមមើលជំពូក |
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
តែមានពួកពាលអនាថាខ្លះនិយាយថា៖ «ធ្វើដូចម្តេចឲ្យអ្នកនោះសង្គ្រោះយើងបាន?» គេក៏មើលងាយដល់លោក ហើយមិនបានយកភ័ស្តុភារអ្វីមកជូនលោកទេ តែលោកឥតរវល់ឡើយ។ [គ្រានោះ ណាហាសជាស្ដេចសាសន៍អាំម៉ូនបានសង្កត់សង្កិនពួកកាដ និងពួករូបេន ដែលរស់នៅខាងកើតទន្លេយ័រដាន់យ៉ាងជូរចត់។ ស្ដេចរកខ្វេះភ្នែកស្ដាំរបស់ពួកអ៊ីស្រាអែលគ្រប់គ្នាដែលរស់នៅទីនោះ ហើយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់មកសង្គ្រោះពួកគេឡើយ តែក្នុងចំណោមពួកអ៊ីស្រាអែលទាំងប៉ុន្មាន ដែលនៅខាងកើតទន្លេយ័រដាន់ គ្មានអ្នកណាម្នាក់ត្រូវបានណាហាស ជាស្ដេចសាសន៍អាំម៉ូនខ្វេះភ្នែកស្ដាំឡើយ។ មានមនុស្សប្រាំពីរពាន់នាក់ ដែលបានរត់ចេញពីពួកសាសន៍អាំម៉ូន ហើយចូលទៅតាំងទីលំនៅនៅក្រុងយ៉ាបេស-កាឡាត] ។