ពួកចៅហ្វាយ 18:27ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្ដែ ពួកកូនចៅដាន់បាននាំយករបស់ដែលមីកាបានធ្វើ និងសង្ឃរបស់គាត់ ទៅដល់ក្រុងឡាអ៊ីស ជួបមនុស្សមួយក្រុមដែលនៅស្ងប់ស្ងៀម ឥតព្រួយបារម្ភ រួចក៏ប្រហារគេដោយមុខដាវ ព្រមទាំងយកភ្លើងឆួលទីក្រុងចោល សូមមើលជំពូក |
ពេលនោះ អ្នកទាំងប្រាំក៏នាំគ្នាចេញទៅ ហើយបានមកដល់ក្រុងឡាអ៊ីស។ គេឃើញមនុស្សដែលរស់នៅទីនោះដោយសុខសាន្ត តាមរបៀបសាសន៍ស៊ីដូន គឺស្ងប់ស្ងៀម ឥតបារម្ភអ្វីឡើយ។ គេមានទ្រព្យសម្បត្តិបរិបូរ ឥតខ្វះអ្វីនៅលើផែនដីឡើយ ប៉ុន្ដែ គេរស់នៅឆ្ងាយពីសាសន៍ស៊ីដូន ហើយគ្មានទំនាក់ទំនងជាមួយអ្នកណាទេ។