Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 18:14

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​នោះ បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក​ឡាអ៊ីស និយាយ​ទៅ​កាន់​បង​ប្អូន​របស់​ខ្លួន​ថា៖ «តើ​អ្នក​រាល់​គ្នា​ដឹង​ថា នៅ​ផ្ទះ​នេះ​មាន​អេផូឌ និង​ថេរ៉ាភីម ព្រម​ទាំង​រូប​ឆ្លាក់ និង​រូប​សិត​ឬ​ទេ? ដូច្នេះ ចូរ​ពិចារ‌ណា​មើលឲ្យ​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា»។

សូមមើលជំពូក ចម្លង

11 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពោល​ពាក្យ​ថា៖

កូន​អើយ កុំ​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​តម្រិះ យ៉ាង​នោះ​កូន​អាច​នឹងឮ​ពាក្យ​ប្រៀន​ប្រដៅ។

ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នឹង​រស់​នៅ​ជា​យូរ​អង្វែង ដោយ​គ្មាន​ស្តេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញ‌បូជា ឬ​បង្គោល​គោរព ក៏​គ្មាន​អេផូឌ ឬ​ថេរ៉ាភីម ទេ។

ឯ​បុរស​ឈ្មោះ​មីកា​នេះ មាន​ទីសក្ការៈ​មួយ ហើយ​គាត់​បាន​ធ្វើ​អេផូឌ និង​ថេរ៉ាភីម រួច​តែង​តាំង​កូន​ប្រុស​របស់​គាត់​ម្នាក់ ធ្វើ​ជា​សង្ឃ​សម្រាប់​គាត់។

ចេញ​ពី​ទី​នោះ គេ​ចូល​ទៅ​ក្នុង​ស្រុក​ភ្នំ​អេប្រាអិម ហើយ​មក​ដល់​ផ្ទះ​មីកា។

គេ​ក៏​បែរ​ចូល​ទៅ​ផ្ទះ​យុវជន​លេវី​នោះ គឺ​ក្នុង​ផ្ទះ​របស់​មីកា ហើយ​ក៏​សាក‌សួរ​គាត់​អំពី​សុខ​ទុក្ខ។

ដូច្នេះ គេឌាន​ក៏​យក​មាស​ទាំង​នោះ​ទៅ​ធ្វើ​ជា​អេផូឌ​មួយ ដាក់​នៅ​ក្នុង​ទី​ក្រុង​របស់​លោក គឺ​នៅ​ក្រុង​អូប្រា ហើយ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​នៅ​ទី​នោះ បាន​ផិត​តាម​របស់​នោះ ហើយ​រូប​នោះ​បាន​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​គេឌាន និង​ក្រុម​គ្រួ​សារ​របស់​លោក។

នោះ​មាន​ម្នាក់​ជម្រាប​ថា៖ «បិតា​លោក​បាន​ហាម​យើង​ខ្ញុំ​ដោយ​ពាក្យ​សម្បថ​ថា "អ្នក​ណា​បរិ‌ភោគ​អ្វី​នៅ​ថ្ងៃ​នេះ នោះ​នឹង​ត្រូវ​បណ្ដាសា" ពួក​បណ្ដា‌ទ័ព​ទាំង​ប៉ុន្មាន​គេ​ហេវ​ខ្លាំង​ណាស់»។

នាង​មីកាល​យក​រូប​ព្រះ មួយ​ទៅ​ផ្តេក​នៅ​លើ​គ្រែ ហើយ​យក​ខ្នើយ​រោម​ពពែ​ដាក់​កើយ​ក្បាល ព្រម​ទាំង​ដណ្តប់​ផួយ​ផង




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម