Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 17:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ពេល​គាត់​ប្រគល់​ប្រាក់​នោះទៅ​ម្តាយ​វិញ ម្តាយ​ក៏​យក​ប្រាក់​សុទ្ធ​ពីររយ​ស្លឹង​ទៅ​ឲ្យ​ជាង​ស្មិត ជាង​ក៏​ឆ្លាក់​ធ្វើ​រូប​មួយ និង​សិត​ធ្វើ​រូប​មួយ ហើយ​រូប​នោះដាក់​នៅ​ក្នុង​ផ្ទះរបស់​មីកា។

សូមមើលជំពូក ចម្លង

9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អ្នក​រាល់​គ្នា​នឹង​រាប់​ប្រាក់​ដែល​ស្រោប​រូប​ឆ្លាក់​របស់​អ្នក និង​មាស​ដែល​ស្រោប​រូប​សិត ទុក​ជា​របស់​ស្មោក‌គ្រោក​វិញ អ្នក​នឹង​បោះ​រូប​ទាំង​នោះ​ចោល​ចេញ ដូច​ជា​កំណាត់​គគ្រក់​ដោយ​ពាក្យ​ថា «ចូរ​ចេញ​ឲ្យ​ផុត​ទៅ»។

ឯ​ជាង​ឈើ​គាត់​វាយ​បន្ទាត់ ក៏​គូរ​រាង​ដោយ​ខ្មៅ​ដៃ គាត់​ឈូស​យក​រាង ហើយ​គូស​ដោយ​ប្រពាយ រួច​ឆ្លាក់​ឲ្យ​ដូច​ជា​រូប​មនុស្ស តាម​លម្អ​របស់​មនុស្ស ដើម្បី​តាំង​នៅ​ក្នុង​ផ្ទះ។

ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ បាន​ជា​ជាងដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ

"ត្រូវ​បណ្ដា‌សា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ជា​របស់​ដែល​ដៃ​ជាង​បាន​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សម្ងាត់"។ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ឆ្លើយ​ព្រម​គ្នា ដោយ​ពាក្យ​ថា "អាម៉ែន!"។

គាត់​ក៏​ប្រគល់​ប្រាក់​សុទ្ធ​មួយ​ពាន់មួយ​រយ​ស្លឹង​នោះ​ដល់​ម្តាយ​គាត់​វិញ រួច​ម្តាយ​ពោល​ថា៖ «ម្ដាយ​ថ្វាយ​ប្រាក់​សុទ្ធ​នេះ​ដល់​ព្រះ‌យេហូវ៉ា​ពី​ដៃ​របស់​ម្ដាយ សម្រាប់ឲ្យ​កូនយក​ទៅ​ឆ្លាក់​ធ្វើ​រូប​មួយ និង​សិត​ធ្វើ​រូប​មួយ។ ដូច្នេះ ម្ដាយ​ប្រគល់​ប្រាក់​នេះ​ទៅ​កូន​វិញ»។

ឯ​បុរស​ឈ្មោះ​មីកា​នេះ មាន​ទីសក្ការៈ​មួយ ហើយ​គាត់​បាន​ធ្វើ​អេផូឌ និង​ថេរ៉ាភីម រួច​តែង​តាំង​កូន​ប្រុស​របស់​គាត់​ម្នាក់ ធ្វើ​ជា​សង្ឃ​សម្រាប់​គាត់។

បុរស​ទាំង​ប្រាំ​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក ក៏​ឡើង​ចូល​ទៅ​ក្នុង​ផ្ទះ យក​ទាំង​រូប​ឆ្លាក់ និង​អេផូឌ ព្រម​ទាំង​ថេរ៉ាភីម និង​រូប​សិត​ផង ក្នុងកាល​ដែល​សង្ឃ​នោះ​ឈរ​នៅ​មាត់​ច្រក​ជា​មួយ​មនុស្ស​ប្រាំមួយ​រយ​នាក់ ដែល​មាន​គ្រឿង​សឹក។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម