បុរសលេវីនោះព្រមរស់នៅជាមួយមីកា ហើយយុវជននោះក៏ត្រឡប់ដូចជាកូនរបស់គាត់។
ពេលនោះ មីកាឆ្លើយតបថា៖ «សូមស្នាក់នៅជាមួយខ្ញុំ ធ្វើជាឪពុក និងជាសង្ឃដល់ខ្ញុំទៅ ខ្ញុំនឹងជូនប្រាក់សុទ្ធដល់លោកដប់ស្លឹងក្នុងមួយឆ្នាំ ព្រមទាំងសម្លៀកបំពាក់មួយសម្រាប់ និងម្ហូបអាហារទៀតផង»។ ដូច្នេះ បុរសជាលេវីនោះក៏ចូលទៅ។
មីកាបានតែងតាំងបុរសលេវីនោះជាសង្ឃសម្រាប់គាត់ ហើយគាត់ក៏រស់នៅក្នុងផ្ទះមីកានោះទៅ។
បុរសនេះបានចាកចេញពីបេថ្លេហិមក្នុងស្រុកយូដា ដើម្បីទៅរកកន្លែងមួយដែលគាត់អាចស្នាក់នៅបាន។ ពេលធ្វើដំណើរទៅ គាត់ក៏បានមកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម។