ពួកចៅហ្វាយ 16:15ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ នាងពោលទៅគាត់ថា៖ «ធ្វើដូចម្តេចឲ្យបងនិយាយថា "បងស្រឡាញ់អូន"ទៅកើត បើចិត្តបងមិននៅជាមួយខ្ញុំផងនោះ? បងបានបញ្ឆោតខ្ញុំគ្រប់បីដងហើយ បងមិនព្រមប្រាប់ខ្ញុំថាបងមានកម្លាំងខ្លាំងដល់ម៉្លេះមកពីណាសោះ»។ សូមមើលជំពូក |
ដូច្នេះ ប្រពន្ធសាំសុនក៏យំនៅមុខប្តី ហើយពោលថា៖ «បងស្អប់ខ្ញុំហើយ បងមិនស្រឡាញ់ខ្ញុំទេ បងបានចោទប្រស្នាដល់ប្រជាជនខ្ញុំ តែបងមិនបានប្រាប់ប្រស្នានោះឲ្យខ្ញុំដឹងសោះ»។ គាត់តបទៅនាងថា៖ «មើល៍ សូម្បីតែឪពុកម្ដាយរបស់បង ក៏បងមិនបានបកស្រាយប្រាប់ផង ហេតុអ្វីបានជាបងត្រូវបកស្រាយប្រាប់អូនទៅវិញ?»