សាំសុននិយាយទៅគេថា៖ «ម្តងនេះ បើខ្ញុំធ្វើបាបពួកភីលីស្ទីន នោះខ្ញុំគ្មានទោសឡើយ»។
ហេតុនោះបានជាអាប់សាឡុមបង្គាប់ដល់ពួកបាវបម្រើទ្រង់ថា៖ «មើលន៏ ស្រែរបស់យ៉ូអាប់នៅជាប់នឹងស្រែយើង មានទាំងស្រូវឱកផង ចូរដុតចោលទៅ»។ ពួកបាវបម្រើរបស់ទ្រង់ក៏ទៅដុតស្រែនោះ
លុះដល់ថ្ងៃទីប្រាំពីរ គេទៅគំរាមប្រពន្ធសាំសុនថា៖ «ចូរទៅលួងលោមប្តីរបស់នាង ឲ្យស្រាយប្រស្នាប្រាប់យើងទៅ ប្រយ័ត្នក្រែងយើងដុតនាង និងក្រុមគ្រួសាររបស់ឪពុកនាងនឹងភ្លើង។ តើបានហៅយើងមកនេះ ដើម្បីប្លន់យើងឬ?»
ឪពុកម្តាយរបស់គាត់មិនបានដឹងថា ការនោះមកពីព្រះយេហូវ៉ាទេ ដ្បិតព្រះអង្គរកឱកាសទាស់នឹងពួកភីលីស្ទីន។ នៅគ្រានោះ ពួកភីលីស្ទីនត្រួតត្រាលើសាសន៍អ៊ីស្រាអែល។
ឪពុកនាងពោលថា៖ «ពុកគិតថា ឯងលែងរវីរវល់នឹងនាងទៅហើយ បានជាពុកឲ្យវាទៅបុរសម្នាក់ដែលកំដរឯងនោះវិញ។ តើប្អូនរបស់វាមិនស្រស់ស្អាតជាងវាទេឬ? សូមឯងយកប្អូនជំនួសវាចុះ»។
ដូច្នេះ សាំសុនចេញទៅចាប់ចចកបីរយ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ រួចដាក់ចន្លុះមួយៗនៅកណ្ដាលកន្ទុយទាំងពីរនោះ។