ពួកចៅហ្វាយ 14:4ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឪពុកម្តាយរបស់គាត់មិនបានដឹងថា ការនោះមកពីព្រះយេហូវ៉ាទេ ដ្បិតព្រះអង្គរកឱកាសទាស់នឹងពួកភីលីស្ទីន។ នៅគ្រានោះ ពួកភីលីស្ទីនត្រួតត្រាលើសាសន៍អ៊ីស្រាអែល។ សូមមើលជំពូក |
"ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកមិនត្រូវឡើងទៅច្បាំងនឹងពួកកូនចៅអ៊ីស្រាអែល ជាបងប្អូនរបស់អ្នករាល់គ្នាឡើយ ចូរវិលទៅផ្ទះរបស់អ្នករៀងខ្លួនទៅ ដ្បិតការនេះ គឺយើងបានបង្កើតឡើង"»។ ដូច្នេះ គេក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយវិលត្រឡប់ទៅតាមផ្លូវគេវិញ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា។