Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 11:40

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ពួក​កូន​ស្រី​របស់​អ៊ីស្រា‌អែល តែង​ទៅ​យំ​រំឭកដល់​កូន​ស្រី​របស់​យែបថា ជា​អ្នក​ស្រុក​កាឡាត រយៈ​ពេល​បួន​ថ្ងៃ ក្នុង​មួយ​ឆ្នាំ។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ដង​ក្នុង​មួយ​ឆ្នាំ ព្រះបាទ​សាឡូម៉ូន​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​លើ​អាស‌នា​ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាស‌នា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។ ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​សង់​ព្រះ‌ដំណាក់​ចប់​សព្វគ្រប់។

ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​ព្រះបាទ​យ៉ូសៀស ហើយ​ពួក​ចម្រៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​ព្រះបាទ​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ មើល៍ បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិ‌ទេវ​ហើយ

ពួក​សាសន៍​យូដា​ក៏ទ​ទួល​យក​ព្រឹត្តិ‌ការណ៍​នោះ ទុក​ជា​ទំនៀម​ទម្លាប់​សម្រាប់​ខ្លួន​គេ ហើយ​ក៏​ទទួល​ថា ខ្លួន​គេ កូន​ចៅរបស់គេ និង​អស់​អ្នក​ណា​ដែល​ចូល​សាសន៍​របស់​គេ នឹង​កាន់​ថ្ងៃ​ទាំង​ពីរ​នោះ តាម​សេចក្ដី​ដែល​បាន​ចែង​ទុក ហើយ​តាម​វេលា​កំណត់​នោះ​រៀង​រាល់​ឆ្នាំ ឥតខក​ខាន​ឡើយ

លុះ​គ្រប់​កំណត់​ពីរ​ខែ​ហើយ នាង​ក៏វិល​ត្រឡប់​មករក​ឪពុក​វិញ ហើយ​លោក​បាន​ប្រព្រឹត្ត​នឹង​នាង តាមពាក្យ​ដែល​លោក​បាន​ស្បថ។ នាងពុំ​ដែល​បាន​ស្គាល់​បុរស​ណា​ឡើយ ហើយ​សេចក្ដី​នោះ​ក៏​បាន​ត្រឡប់​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល

ពួក​អេប្រាអិមបានលើក​គ្នា ឆ្លងទៅ​កាន់​ក្រុង​សាផូន ហើយ​បន្ទោស​យែបថា​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ទៅ​ច្បាំង​នឹង​ពួក​អាំម៉ូន ហើយមិន​បាន​ហៅ​យើង​ទៅ​ជា​មួយ​ផង​ដូច្នេះ? យើង​នឹង​ដុត​ផ្ទះ​លោកចោល ព្រម​ទាំងដុត​លោក​ជាមួយ​ដែរ»។

សូម​ស្ដាប់​សំឡេង​ពួក​អ្នក​ភ្លេង​នៅ​ត្រង់​កន្លែង​ដង​ទឹក គេ​ថ្លែង​ប្រាប់​អំពី​ជ័យ​ជម្នះ​ដ៏​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​អំពី​ជ័យ​ជម្នះដ៏​សុចរិត​នៃ​ពួក​អ្នក​ភូមិ​របស់​ព្រះ‌អង្គ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​យា​ត្រា​នៅ​កាន់​ទ្វារ​ក្រុង។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម