Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



ពួក​ចៅ‌ហ្វាយ 11:32

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ យែបថា​ក៏​ឆ្លង​ចូល​ទៅ​រក​ពួក​អាំម៉ូន ហើយ​ច្បាំង​នឹងគេ ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។

សូមមើលជំពូក ចម្លង

6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ពួក​យូដា​ក៏​ឡើង​ទៅ ហើយ​ព្រះ‌យេហូវ៉ា​ប្រគល់​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ ហើយ​គេ​ប្រហារ​ពួក​សាសន៍​នោះ​អស់​មួយ​ម៉ឺន​នាក់ នៅ​ក្រុង​បេសេក។

នោះ​អ្វីក៏​ដោយ​ដែល​ចេញ​ពី​មាត់​ទ្វារ​ផ្ទះ​ទូល‌បង្គំ មក​ទទួល​ទូល‌បង្គំ នៅ​ពេល​ទូល‌បង្គំ​ត្រឡប់​ពី​ពួក​អាំម៉ូន​មក​វិញ​ដោយ​សុខ​សាន្ត នោះ​នឹង​បាន​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ទូល‌បង្គំ​នឹង​ថ្វាយ​ជា​តង្វាយ​ដុត»។

លោកវាយ​កម្ទេច​គេ​យ៉ាង​សម្បើម ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ មក​ដល់​ក្រុង​មីនីត ទាំង​អស់​បាន​ម្ភៃ​ក្រុង ហើយ​រហូត​ដល់ក្រុង​អេបិល-កេរ៉ា‌មីម​ថែម​ទៀត។ ដូច្នេះ ពួក​អាំម៉ូន​ក៏​ត្រូវ​ក្រាប​ចុះ នៅ​មុខ​ប្រជាជន​អ៊ីស្រា‌អែល។

គ្រា​នោះ ព្រះ‌យេហូវ៉ា​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ឡើង ដើម្បី​សង្គ្រោះ​ពួក​គេឲ្យ​រួច​ពី​កណ្ដាប់​ដៃ​អស់​អ្នក​ដែល​បាន​ប្លន់​គេ។

កាល​ណា​ព្រះ‌យេហូវ៉ា​បាន​តាំង​ឲ្យ​មាន​ពួក​ចៅ‌ហ្វាយ​ដល់​គេ ព្រះ‌យេហូវ៉ា​គង់​ជា​មួយ​ចៅ‌ហ្វាយ​នោះ ហើយ​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ នៅ​អស់​មួយ​ជីវិត​របស់​ចៅ‌ហ្វាយ​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​អាណិត​អាសូរ​នៅ​ពេល​គេ​ស្រែក​ថ្ងូរ ព្រោះ​តែ​អស់​អ្នក​ដែល​សង្កត់‌សង្កិន ហើយ​ធ្វើ​បាប​ពួក​គេ។

ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​លើ​លោក ហើយ​លោក​បាន​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​ពួក​អ៊ីស្រា‌អែល។ លោក​ក៏​ចេញ​ទៅ​ច្បាំង ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​គូសាន-រីសា‌ថែម ជា​ស្តេច​ស្រុក​មេសូ‌ប៉ូតាមា មក​ក្នុង​កណ្ដាប់​ដៃ​របស់​លោក។ លោក​មាន​កម្លាំង​ឈ្នះ​លើ​ស្តេច​គូសាន-រីសា‌ថែម។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម