ពួកចៅហ្វាយ 1:19ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។ សូមមើលជំពូក |
យើងក៏វិលមកមើលនៅក្រោមថ្ងៃ ឃើញថា ការរត់ប្រណាំងមិនសម្រេចលើមនុស្សដែលរត់លឿន ចម្បាំងក៏មិនសម្រេចលើមនុស្សដែលមានកម្លាំងដែរ ឯនំបុ័ង មិនសម្រេចលើមនុស្សមានប្រាជ្ញា ឬទ្រព្យសម្បត្តិ និងមនុស្សមានយោបល់ ឬគុណនឹងមនុស្សស្ទាត់ជំនាញនោះដែរ គ្រប់ទាំងអស់ស្រេចនៅពេលវេលា និងឱកាសវិញ។
ដូច្នេះ សូមប្រគល់ស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅថ្ងៃនោះហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ទាំងមានទាំងទីក្រុងធំៗដែលមានកំផែងរឹងមាំ។ ប្រសិនបើព្រះយេហូវ៉ាគង់ជាមួយខ្ញុំ នោះខ្ញុំនឹងបណ្តេញពួកគេចេញ ដូចព្រះយេហូវ៉ាបានមានព្រះបន្ទូលមិនខាន»។
ហេតុនេះហើយបានជាប្រជាជនអ៊ីស្រាអែលមិនអាចឈរនៅមុខខ្មាំងសត្រូវរបស់គេបាន។ ពួកគេបាក់ទ័ពនៅមុខសត្រូវ ព្រោះគេបានត្រឡប់ទៅជារបស់ដែលត្រូវបំផ្លាញដែរ។ ប្រសិនបើអ្នករាល់គ្នាមិនបំផ្លាញរបស់ដែលសម្រាប់បំផ្លាញក្នុងចំណោមអ្នករាល់គ្នាចេញទេ យើងនឹងលែងនៅជាមួយអ្នករាល់គ្នាទៀតហើយ។