Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



បរិទេវ 5:4

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​ខ្ញុំត្រូវ​បង់​ប្រាក់​ដើម្បី​ផឹក​ទឹក​របស់​ខ្លួន ហើយ​ឧស​របស់​យើង​ខ្ញុំ​ក៏​ត្រូវ​ទិញ​ដែរ។

សូមមើលជំពូក ចម្លង

5 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ យើង​ខ្ញុំ​ជា​បាវ​បម្រើ​របស់​គេ​រហូត​ដល់​ថ្ងៃ​នេះ គឺ​ជា​បាវ​បម្រើ​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ដល់​បុព្វ‌បុរស​របស់​យើង​ខ្ញុំ ដើម្បី​បរិ‌ភោគ​ផល​ផ្លែ និង​សេចក្ដី​ល្អ​នៅ​ក្នុង​ស្រុក។

ដ្បិត​មើល៍! ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ដក​យក​ទី​ពឹង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ និង​ទឹក​ផឹក​អស់​រលីង​ទៅ

ហឺយ អស់​អ្នក​ដែល​ស្រេក​អើយ ចូរ​មក​ឯ​ទី​ទឹក​ចុះ ឯ​អ្នក​ដែល​គ្មាន​ប្រាក់​អើយ ចូរ​មក​ទិញ ហើយ​បរិ‌ភោគ​ទៅ ចូរ​មក​ទិញ​ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ដោះ​គោ​ឥត​បង់​លុយ ឥត​ថ្លៃ​ទេ។

នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម