មត៌ករបស់យើងខ្ញុំក្លាយជារបស់អ្នកដទៃ ឯផ្ទះសំបែងរបស់យើងខ្ញុំ ក៏ក្លាយជារបស់ជនបរទេស។
សូមឲ្យម្ចាស់បំណុលរឹបអូសអ្វីៗ ទាំងអស់ដែលវាមាន សូមឲ្យអ្នកក្រៅមកប្លន់យកផល នៃការនឿយលំបាករបស់វាទៅ!
ស្រុករបស់អ្នករាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងអ្នកក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់អ្នក នៅចំពោះអ្នកផង ហើយដីនោះត្រូវចោលស្ងាត់ ដោយពួកសាសន៍ដទៃបំផ្លាញ។
នៅគ្រានោះ កូនចៀមនឹងរកស៊ីនៅគ្រប់កន្លែង ដូចជានៅវាលស្មៅរបស់វា ឯមនុស្សដទៃគេនឹងត្របាក់លេបទ្រព្យសម្បត្តិ បាក់បែករបស់ពួកអ្នកស្តុកស្តម្ភ។
ប្រជារាស្ត្របរិសុទ្ធរបស់ព្រះអង្គ បានស្រុកនោះមិនយូរប៉ុន្មានទេ ឯពួកខ្មាំងសត្រូវរបស់យើងខ្ញុំ បានជាន់ឈ្លីទីបរិសុទ្ធរបស់ព្រះអង្គ
អ្នកនឹងត្រូវចាកចោលមត៌ករបស់អ្នក ដែលយើងបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួន យើងនឹងឲ្យអ្នកបម្រើដល់ពួកខ្មាំងនៅស្រុកមួយដែលអ្នកមិនស្គាល់ ដ្បិតអ្នករាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្ដីក្រោធរបស់យើង ដែលនឹងឆេះជារៀងរហូត។
ផ្ទះគេនឹងក្លាយជារបស់អ្នកដទៃ ព្រមទាំងស្រែចម្ការ និងប្រពន្ធរបស់គេដែរ ដ្បិតយើងនឹងលូកដៃទៅលើពួកអ្នកស្រុក នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
យើងនឹងប្រគល់ទៅក្នុងកណ្ដាប់ដៃ នៃសាសន៍ដទៃធ្វើជារំពា និងពួកមនុស្សនៅផែនដីប្លន់យក ពួកនោះនឹងបន្ទាបបន្ថោករបស់ទាំងនោះ។
យើងនឹងនាំសាសន៍ដែលកាចអាក្រក់បំផុត ឲ្យមកចាប់យកផ្ទះរបស់គេ យើងនឹងបំបាក់អំនួតរបស់មនុស្សខ្លាំងពូកែ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេ នឹងត្រូវអាប់ឱនចុះ។
ដ្បិតគេបានសាបព្រោះខ្យល់ ហើយគេនឹងច្រូតបានជាខ្យល់គួច។ ស្រូវរបស់គេស្កក ឥតមានគ្រាប់ គ្មានអ្វីយកមកធ្វើម្សៅឡើយ ហើយប្រសិនបើបានផល នោះមនុស្សដទៃនឹងលេបបាត់ទៅ។
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេស្ថិតនៅក្នុងចំណោមសាសន៍នានា ដូចភាជនៈដែលគ្មានអ្នកណាចង់បាន។
ទ្រព្យសម្បត្តិរបស់គេនឹងត្រូវរឹបអូស ហើយផ្ទះរបស់គេនឹងត្រូវចោលស្ងាត់។ គេនឹងសង់ផ្ទះ តែមិនបានអាស្រ័យនៅទេ គេនឹងធ្វើចម្ការទំពាំងបាយជូរ តែមិនបានផឹកពីផលទំពាំងបាយជូរឡើយ។