ទោះបើខ្ញុំខំស្រែកហៅរកជំនួយ ព្រះអង្គរាំងរាមិនឲ្យសេចក្ដីអធិស្ឋានរបស់ខ្ញុំ ចូលទៅឡើយ
ទោះបើពេលដែលខ្ញុំស្រែកថា "គេធ្វើបាបខ្ញុំហើយ" គ្មានអ្នកឆ្លើយសោះ ខ្ញុំស្រែកយ៉ាងខ្លាំង តែគ្មានអ្នករកយុត្តិធម៌ឲ្យខ្ញុំឡើយ។
ឱព្រះអង្គអើយ ទូលបង្គំអំពាវនាវរកព្រះអង្គ តែព្រះអង្គមិនឆ្លើយមកទូលបង្គំសោះ ទូលបង្គំឈរឡើង តែព្រះអង្គគ្រាន់តែ សម្លឹងមើលទូលបង្គំប៉ុណ្ណោះ។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំស្រែកអំពាវនាវនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ ក៏ស្រែកនៅពេលយប់ដែរ តែមិនបានស្រាកស្រាន្តឡើយ។
៙ ឱព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារអើយ តើព្រះអង្គខ្ញាល់នឹងប្រជារាស្ត្រព្រះអង្គ នៅពេលគេអធិស្ឋានរកព្រះអង្គ ដល់កាលណាទៀត?
ព្រះអង្គបានឃ្លុំអង្គ ដោយសេចក្ដីក្រោធ ហើយដេញតាមយើងខ្ញុំ ព្រះអង្គបានប្រហារជីវិត ឥតប្រណីសោះ
ព្រះអង្គបាំងអង្គដោយពពក ដើម្បីមិនឲ្យសេចក្ដីអធិស្ឋានណា ចូលទៅដល់បានឡើយ។
ឱព្រះយេហូវ៉ាអើយ តើទូលបង្គំត្រូវអំពាវនាវដល់កាលណាទៀត បើព្រះអង្គមិនឆ្លើយតបសោះដូច្នេះ? ទូលបង្គំស្រែករកព្រះអង្គពីអំពើឃោរឃៅ តែព្រះអង្គមិនសង្គ្រោះសោះ?
ហើយប្រហែលជាម៉ោងបី ព្រះយេស៊ូវស្រែកឡើងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាច់ថានី!» មានន័យថា «ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ! ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំ?»
ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ។