ព្រះអង្គប្រៀបដូចជាខ្លាឃ្មុំដែលលបសង្គ្រុប ហើយដូចជាសិង្ហពួនចាំប្រហារខ្ញុំ
បើកាលណាក្បាលទូលបង្គំងើបឡើង ព្រះអង្គដេញទូលបង្គំដូចជាសិង្ហ រួចព្រះអង្គសម្ដែង ព្រះចេស្តាយ៉ាងអស្ចារ្យលើទូលបង្គំទៀត។
គេពួនចាំនៅទីសម្ងាត់ ដូចសិង្ហសម្ងំនៅក្នុងរូង គេលបចាំចាប់មនុស្សក្រីក្រ គេចាប់មនុស្សក្រីក្រ ដោយទាញគេមកក្នុងមងរបស់ខ្លួន។
គេដូចជាសត្វសិង្ហ ដែលប្រុងតែនឹងហែកស៊ី ដូចជាកូនសិង្ហ ដែលលបចាំចាប់រំពា។
ដរាបដល់ពេលព្រឹក យើងបានគិតថា ព្រះអង្គនឹងបំបាក់អស់ទាំងឆ្អឹងយើង ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ព្រះអង្គផ្តាច់ជីវិតយើង
ព្រះអង្គបានបង្វែរផ្លូវរបស់ខ្ញុំ ក៏ហែកខ្ញុំខ្ទេចខ្ទី ហើយឲ្យខ្ញុំនៅកណ្ដោចកណ្ដែង
ព្រះអង្គបានដាក់ថ្មរាំងផ្លូវខ្ញុំ ហើយបានធ្វើឲ្យផ្លូវច្រកខ្ញុំវៀចទាំងអស់។
ដ្បិតយើងនឹងបានដូចជាសិង្ហដល់ពួកអេប្រាអិម ហើយដូចជាសិង្ហស្ទាវដល់ពូជពង្សយូដា។ យើង គឺយើងនេះហើយនឹងហែកគេ រួចចេញទៅបាត់ យើងនឹងពាំយកគេទៅ ឥតមានអ្នកណាអាចជួយឲ្យរួចបានឡើយ។
ចូរនាំគ្នាមក យើងវិលទៅរកព្រះយេហូវ៉ាវិញ ដ្បិតព្រះអង្គបានហែកហួរពួកយើង ហើយព្រះអង្គក៏នឹងប្រោសយើងឲ្យជា ព្រះអង្គបានវាយឲ្យរបួស ហើយព្រះអង្គក៏នឹងរុំរបួសឲ្យយើងដែរ។