ចូរបែរភ្នែកចេញពីយើងទៅ ដ្បិតភ្នែកឯងឈ្នះយើងហើយ សក់របស់ឯងប្រៀបដូចជាហ្វូងពពែ ដែលដេកនៅចង្កេះភ្នំកាឡាត។
ឥឡូវនេះ ទុកឲ្យយើងចុះ ដើម្បីឲ្យសេចក្ដីក្រោធរបស់យើងបានឆេះក្តៅឡើងទាស់នឹងគេ ហើយឲ្យយើងបានបំផ្លាញគេឲ្យសាបសូន្យ រួចយើងនឹងធ្វើឲ្យមាននគរមួយធំកើតចេញពីអ្នកវិញ»។
ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម រួចឡើងមកពីការលាងជម្រះវិញ ជាសត្វដែលមានកូនភ្លោះរៀងរាល់តួ ឥតមានណាមួយដែលបាត់កូនឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ