បទចម្រៀងសាឡូម៉ូន 4:9ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឱប្អូន ជាប្រពន្ធអើយ ឯងបានចាប់យកដួងចិត្តយើងទៅហើយ ឯងបានចាប់យកដួងចិត្តយើងដោយកែវភ្នែក និងដោយសារខ្សែករបស់ឯងតែមួយប៉ុណ្ណោះ។ សូមមើលជំពូក |
កាលយើងបានដើរកាត់តាមទីនោះ ហើយឃើញអ្នកម្ដងទៀត មើល៍! អ្នកដល់វ័យដែលគេស្រឡាញ់ហើយ យើងក៏បានលាតជាយអាវរបស់យើងគ្របលើអ្នក គឺបិទបាំងកុំឲ្យឃើញសណ្ឋានអាក្រាតរបស់អ្នក យើងបានស្បថនឹងអ្នក ហើយតាំងសញ្ញា នឹងអ្នក ឲ្យអ្នកបានត្រឡប់ជារបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ស្ដេចស្រែកយ៉ាងខ្លាំង បញ្ជាឲ្យគេនាំពួកអាបធ្មប់ ពួកខាល់ដេ និងពួកគ្រូទាយមក រួចស្ដេចមានរាជឱង្ការទៅកាន់ពួកអ្នកប្រាជ្ញនៅស្រុកបាប៊ីឡូនថា៖ «អ្នកណាដែលអាចអានអក្សរនេះ ហើយកាត់ស្រាយន័យប្រាប់យើងបាន អ្នកនោះនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅក ក៏នឹងមានឋានៈជាអ្នកគ្រប់គ្រងទីបីក្នុងនគរនេះ»។