នេហេមា 9:36ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មើល៍ យើងខ្ញុំជាបាវបម្រើរបស់គេរហូតដល់ថ្ងៃនេះ គឺជាបាវបម្រើនៅក្នុងស្រុកដែលព្រះអង្គបានប្រទានដល់បុព្វបុរសរបស់យើងខ្ញុំ ដើម្បីបរិភោគផលផ្លែ និងសេចក្ដីល្អនៅក្នុងស្រុក។ សូមមើលជំពូក |
ដ្បិតយើងខ្ញុំជាបាវបម្រើគេមែន ប៉ុន្ដែ ព្រះនៃយើងខ្ញុំមិនបានបោះបង់ចោលយើងខ្ញុំ ក្នុងពេលយើងនៅបម្រើគេឡើយ គឺបានសម្ដែងព្រះហឫទ័យសប្បុរសដល់យើងខ្ញុំ ឲ្យបានរស់ឡើងវិញបន្តិច នៅចំពោះពួកស្តេចស្រុកពើស៊ី ដើម្បីតាំងព្រះដំណាក់របស់ព្រះនៃយើងខ្ញុំ ហើយជួសជុលទីបាក់បែកឡើងវិញ ព្រមទាំងឲ្យមានកំផែងនៅស្រុកយូដា និងក្រុងយេរូសាឡិមឡើង។