ឯតង្វាយរបស់ប្រជាជនឯទៀតៗមាន មាស ២០ ០០០ ដារីក ប្រាក់ ២ ០០០ ម៉ានេ ព្រមទាំងសម្លៀកបំពាក់ពួកសង្ឃ ៦៧ សម្រាប់។
ដូច្នេះ លោកហ៊ីលគីយ៉ា ជាសម្ដេចសង្ឃ និងអ័ហ៊ីកាម អ័កបោរ សាផាន ហើយអ័សាយ៉ា គេក៏ទៅរកហោរាស្រីឈ្មោះហ៊ុលដា ជាប្រពន្ធរបស់សាលូម ជាកូនធីកវ៉ា ដែលជាកូនហារហាស អ្នករក្សាព្រះពស្ត្រស្តេច (ហោរាស្រីនោះនៅឃុំលេខពីរក្នុងក្រុងយេរូសាឡិម) ហើយគេសូមយោបល់ពីនាង។
លុះដល់ខែទីប្រាំពីរ កាលពួកកូនចៅអ៊ីស្រាអែលរស់នៅតាមក្រុងរបស់ខ្លួន បណ្ដាជនបានមកជួបជុំគ្នានៅក្រុងយេរូសាឡិម ដូចមនុស្សតែម្នាក់។
ឯប្រជាជនឯទៀតៗ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ពួកអ្នកបម្រើព្រះវិហារ និងអស់អ្នកដែលបានញែកខ្លួនចេញពីប្រជាជនដែលរស់នៅស្រុកទាំងនោះ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងប្រពន្ធ និងកូនប្រុសកូនស្រីរបស់ពួកគេ គឺអស់អ្នកដែលមានចំណេះ និងការយល់ដឹង
ហើយពួកអ្នកជាកំពូលលើវង្សរបស់ឪពុកខ្លះ បានថ្វាយមាស ២០ ០០០ ដារីក និងប្រាក់ ២ ២០០ ម៉ានេ ដាក់ក្នុងឃ្លាំងសម្រាប់ការសាងសង់។
ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកឆ្មាំទ្វារ ពួកចម្រៀង ប្រជាជនខ្លះ ពួកអ្នកបម្រើព្រះវិហារ និងអ៊ីស្រាអែលទាំងអស់ បានវិលត្រឡប់ទៅក្រុងរបស់ពួកគេវិញ។ លុះចូលដល់ខែទីប្រាំពីរ ប្រជាជនអ៊ីស្រាអែលបានតាំងទីលំនៅតាមក្រុងរបស់គេរៀងៗខ្លួន។