គេក៏បាននិយាយពីអំពើល្អរបស់គាត់ នៅចំពោះមុខខ្ញុំ ហើយក៏នាំយកពាក្យរបស់ខ្ញុំទៅប្រាប់គាត់ដែរ គឺថូប៊ីយ៉ានេះហើយ ដែលផ្ញើសំបុត្រមកបំភ័យខ្ញុំ។
ដ្បិតគេបានជួលគាត់ឲ្យធ្វើដូច្នេះ ដើម្បីឲ្យខ្ញុំភ័យខ្លាច ឲ្យខ្ញុំធ្វើតាម ហើយប្រព្រឹត្តអំពើបាប ប្រយោជន៍ឲ្យគេបានរឿងនឹងបង្ខូចឈ្មោះខ្ញុំ ហើយត្មះតិះដៀលខ្ញុំ។
ដ្បិតមានមនុស្សជាច្រើននៅស្រុកយូដា ជាប់ពាក់ព័ន្ធជាមួយគាត់ដោយសារពាក្យសម្បថ ព្រោះគាត់ជាកូនប្រសារបស់សេកានា ជាកូនរបស់អើរ៉ាស ហើយយ៉ូហាណានជាកូនប្រុសរបស់គាត់ បានយកកូនស្រីរបស់មស៊ូឡាម ជាកូនរបស់បេរេគា ធ្វើជាប្រពន្ធ។
ដ្បិតអ្នកទាំងនោះមានបំណងនឹងគំរាមពួកយើង ដោយគិតថា ពួកយើងនឹងថយកម្លាំងដៃ ហើយលែងធ្វើការនោះតទៅទៀត។ ប៉ុន្ដែ ឥឡូវនេះ ឱព្រះអើយ សូមចម្រើនកម្លាំងដៃទូលបង្គំផង។
កាលកំផែងបានសង់ឡើងរួចរាល់ ហើយខ្ញុំបានដាក់សន្លឹកទ្វារ រួចបានតែងតាំងឲ្យមានពួកឆ្មាំទ្វារ ពួកចម្រៀង និងពួកលេវីស្រេចហើយ
ពួកអ្នកដែលបោះបង់ចោលបញ្ញត្តិច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តិច្បាប់វិញ នោះតែងតែតតាំងនឹងគេ។
ប្រសិនបើអ្នករាល់គ្នាជារបស់លោកីយ៍ លោកីយ៍នឹងស្រឡាញ់អ្នករាល់គ្នា តែដោយខ្ញុំបានរើសអ្នករាល់គ្នាចេញពីលោកីយ៍មក នោះអ្នករាល់គ្នាមិនមែនជារបស់លោកីយ៍ទៀតទេ ហេតុនោះបានជាលោកីយ៍ស្អប់អ្នករាល់គ្នា។
មនុស្សលោកមិនអាចស្អប់ប្អូនៗបានទេ តែគេស្អប់បងវិញ ព្រោះបងធ្វើបន្ទាល់ថា អំពើដែលគេប្រព្រឹត្តសុទ្ធតែអាក្រក់។
ពួកនោះមកពីលោកីយ៍ ហេតុនេះហើយបានជាពាក្យសម្ដីដែលគេនិយាយចេញពីលោកីយ៍ ហើយលោកីយ៍ក៏ស្តាប់គេដែរ។