នេហេមា 6:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦គ្រានោះ កាលខ្ញុំចូលទៅផ្ទះរបស់សេម៉ាយ៉ា ជាកូនដេឡាយ៉ា ដែលជាកូនមហេថាបែល គាត់មិនអាចចេញពីផ្ទះបានទេ គាត់និយាយថា៖ «សូមយើងទៅជួបគ្នាក្នុងព្រះដំណាក់របស់ព្រះ គឺក្នុងទីបរិសុទ្ធ ហើយបិទទ្វារឲ្យជិតទៅ ដ្បិតគេនឹងមកសម្លាប់លោក គឺគេនឹងមកសម្លាប់លោក នៅពេលយប់»។ សូមមើលជំពូក |