ម្យ៉ាងទៀត មានពួកយូដា និងពួកមេគ្រប់គ្រងមួយរយហាសិបនាក់ បរិភោគអាហាររួមតុជាមួយខ្ញុំ ឥតរាប់ពួកអ្នកដែលមកឯយើង ពីពួកសាសន៍ដទៃនៅជុំវិញឡើយ។
ដូច្នេះ មេភីបូសែតក៏នៅក្រុងយេរូសាឡិម ព្រោះលោកត្រូវបរិភោគនៅតុជាមួយស្តេច ហើយលោកខ្វិនជើងទាំងពីរ។
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «កុំខ្លាចឡើយ ដ្បិតយើងនឹងសម្ដែងសេចក្ដីសប្បុរសដល់អ្នក ដោយយល់ដល់យ៉ូណាថានបិតាអ្នក ហើយយើងនឹងប្រគល់ស្រែចម្ការរបស់ស្ដេចសូលជាជីតារបស់អ្នកទាំងអស់ដល់អ្នក តែខ្លួនអ្នក និងបរិភោគនៅតុជាមួយយើងជានិច្ច»។
ដូច្នេះ ឥឡូវនេះ សូមចាត់គេទៅប្រមូលពួកអ៊ីស្រាអែលទាំងអស់គ្នាមកឯទូលបង្គំ នៅត្រង់ភ្នំកើមែល ព្រមទាំងពួកហោរានៃព្រះបាលទាំងបួនរយហាសិបនាក់ និងពួកហោរារបស់ព្រះអាសេរ៉ាទាំងបួនរយនាក់ ដែលបរិភោគនៅតុរបស់ព្រះនាងយេសិបិលមកផង»។
«ព្រះករុណាជ្រាបហើយថា ព្រះបាទដាវីឌ បិតារបស់ទូលបង្គំ ចង់សាងសង់ព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះរបស់ទ្រង់មិនបាន ដោយព្រោះចេះតែមានចម្បាំងនៅគ្រប់ទិសជុំវិញ ដរាបដល់ព្រះយេហូវ៉ាបានបង្ក្រាបគេនៅក្រោមបាទារបស់ទ្រង់ ។
ប្រការមួយទៀត ខ្ញុំក៏បាននៅជាប់នឹងកិច្ចការសង់កំផែងនេះដែរ យើងមិនបានទិញដីឯណាឡើយ ឯពួកអ្នកបម្រើរបស់ខ្ញុំទាំងប៉ុន្មាន សុទ្ធតែបានមូលមកជួយធ្វើកិច្ចការនេះ។
ប៉ុន្តែ អស់អ្នកមានចិត្តសទ្ធា គេគិតគូរជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះ។
ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។