នេហេមា 4:10ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ពេលនោះ ពួកយូដាពោលថា៖ «កម្លាំងរបស់អស់អ្នកដែលលីសែងចេះតែចុះខ្សោយហើយ គំនរបែកបាក់មានច្រើនពេក យើងពុំអាចសង់កំផែងឡើងវិញបានទេ»។ សូមមើលជំពូក |
គាត់និយាយនៅមុខពួកបងប្អូនរបស់គាត់ និងនៅមុខពលទ័ពស្រុកសាម៉ារីថា៖ «តើពួកយូដាកម្សោយនេះកំពុងធ្វើស្អីនឹង? តើគេសង់កំផែងនេះសម្រាប់ខ្លួនគេឬ? តើគេនឹងថ្វាយយញ្ញបូជាឬ? តើគេបង្ហើយកំផែងនេះក្នុងរយៈពេលមួយថ្ងៃឬ? តើគេយកថ្មពីគំនរសំរាម ដែលឆេះអស់ទៅហើយ មករៀបឡើងវិញកើតឬ?»