Biblia Todo Logo
ការដាក់ឲ្យឆ្លើយតបគ្នា
- ការផ្សាយពាណិជ្ជកម្ម -



នេហេមា 3:23

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​ពី​អ្នក​ទាំង​នោះ មាន​បេនយ៉ាមីន និង​ហាស៊ូប​បាន​ជួស‌ជុល​នៅ​មុខ​ផ្ទះ​របស់​ពួក‌គេ ហើយ​បន្ទាប់​មក​ទៀត មាន​អ័សារា ជា​កូន​របស់​ម្អាសេយ៉ា និង​ជា​ចៅរបស់​អ័ណានា បាន​ជួស‌ជុល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

7 ការដាក់ឲ្យឆ្លើយតបគ្នា  

សេរ៉ា‌យ៉ា អ័សារា យេរេមា

នៅ​ជាប់​នឹង​អ្នក​ទាំង​នោះ មានយេដា‌យ៉ា ជា​កូន​របស់​ហារូ‌ម៉ាប បាន​ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​គាត់ ហើយ​នៅ​ជាប់​នឹង​គាត់ នោះ​មាន​ហាធូស ជា​កូន​របស់​ហា‌សាប‌នា បាន​ជួស‌ជុល។

បន្ទាប់​ពី​គាត់ មាន​ពួក​សង្ឃ គឺ​ពួក​សង្ឃ​ដែល​នៅ​តំបន់​ជុំ​វិញ បាន​ជួស‌ជុល។

បន្ទាប់​ពី​គាត់ មាន​ប៊ីនុយ ជា​កូនរបស់​ហេណាដាឌ បាន​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​ផ្ទះ​របស់​អ័សារា រហូត​ដល់ចន្ទល់​កំផែង និងរហូត​ដល់​កាច់​ជ្រុង។

ស្មៀន​អែសរ៉ា​ឈរ​លើ​វេទិកា​ធ្វើ​ពី​ឈើ ដែល​គេ​បាន​ធ្វើ​សម្រាប់​ការ​នោះ រួច​មាន​ម៉ាធិធា សេម៉ា អ័ណា‌យ៉ា អ៊ូរី‌យ៉ា ហ៊ីល‌គីយ៉ា និង​ម្អាសេយ៉ា ឈរ​នៅ​ខាង​ស្តាំ​ដៃ​របស់​លោក ហើយ​ពេដាយ៉ា មីសា‌អែល ម៉ាលគា ហាស៊ូម ហាសបា‌ដាណា សាការី និង​មស៊ូ‌ឡាម ឈរ​នៅ​ខាង​ឆ្វេង​ដៃ​របស់​លោក។

ឯ​យេសួរ បានី សេរេ‌ប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អា‌សេ‌យ៉ា កេលីថា អ័សារា យ៉ូសា‌បាឌ ហាណាន ពេឡាយ៉ា ជា​ពួក​លេវី ជួយ​ពន្យល់​ក្រឹត្យ‌វិន័យ​ដល់​ប្រជា‌ជន នៅ​ពេល​ប្រជា‌ជន​កំពុង​ឈរ​តាម​នៅ​កន្លែង​របស់​គេ។




តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម