នេហេមា 2:7ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦មួយទៀត ខ្ញុំបានទូលទៅស្តេចថា៖ «ប្រសិនបើព្រះករុណាសព្វព្រះហឫទ័យ សូមប្រទានរាជសារឲ្យទូលបង្គំ យកទៅជូនអស់លោកចៅហ្វាយខេត្តនៅខាងនាយទន្លេ ដើម្បីឲ្យលោកទាំងនោះអនុញ្ញាតឲ្យទូលបង្គំធ្វើដំណើរឆ្លងកាត់ រហូតដល់ស្រុកយូដា សូមមើលជំពូក |
ដ្បិតខ្ញុំខ្មាសមិនហ៊ានទូលសូមទាហាន និងពលសេះពីស្តេច ដើម្បីការពារពួកយើងពីខ្មាំងសត្រូវតាមផ្លូវឡើយ ព្រោះយើងបានទូលស្តេចថា "ព្រះហស្តរបស់ព្រះនៃយើង សណ្ឋិតនៅលើអស់អ្នកដែលស្វែងរកព្រះអង្គ ដើម្បីប្រោសឲ្យបានសេចក្ដីល្អ តែព្រះចេស្តា និងសេចក្ដីក្រោធរបស់ព្រះអង្គ នោះទាស់នឹងអស់អ្នកដែលបោះបង់ចោលព្រះអង្គ"។