នេហេមា 2:18ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦រួចខ្ញុំរៀបរាប់ប្រាប់គេពីព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ និងពីពាក្យដែលស្តេចមានរាជឱង្ការមកកាន់ខ្ញុំ។ ដូច្នេះ ពួកគេក៏ពោលឡើងថា៖ «ចូរយើងក្រោកឡើង ហើយនាំគ្នាសង់»។ ដូច្នេះ គេក៏ចម្រើនកម្លាំងគ្នាសម្រាប់កិច្ចការដ៏ប្រពៃនោះ។ សូមមើលជំពូក |
និងរាជសារមួយច្បាប់ជូនលោកអេសាភ ជាមេព្រៃរបស់ព្រះករុណា ដើម្បីឲ្យលោកផ្ដល់ឈើមកទូលបង្គំធ្វើធ្នឹមទ្វារបន្ទាយ ដែលនៅក្បែរព្រះវិហារ និងសម្រាប់ធ្វើកំផែងទីក្រុង ហើយសម្រាប់ធ្វើផ្ទះ ដែលទូលបង្គំត្រូវស្នាក់នៅផង»។ ស្តេចក៏អនុញ្ញាតឲ្យ តាមដែលព្រះហស្តដ៏ល្អរបស់ព្រះនៃខ្ញុំបានសណ្ឋិតលើខ្ញុំ។