នេហេមា 13:21ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ប៉ុន្ដែ ខ្ញុំបានព្រមានពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាដេកនៅក្រៅកំផែងក្រុងដូច្នេះ? ប្រសិនបើអ្នករាល់គ្នានៅតែធ្វើដូច្នេះទៀត ខ្ញុំនឹងចាប់អ្នករាល់គ្នាមិនខាន»។ ចាប់ពីពេលនោះ ទៅ ពួកគេក៏លែងមកនៅថ្ងៃសប្ប័ទទៀត។ សូមមើលជំពូក |
នៅគ្រានោះ ខ្ញុំបានឃើញមនុស្សខ្លះនៅស្រុកយូដាកំពុងជាន់ធុងផ្លែទំពាំងបាយជូរ នៅថ្ងៃសប្ប័ទ ព្រមទាំងដឹកកណ្ដាប់ស្រូវចូលមក និងផ្ទុកសត្វលា ដោយស្រាទំពាំងបាយជូរ ផ្លែទំពាំងបាយជូរ ផ្លែល្វា និងបន្ទុកគ្រប់មុខដែលគេដឹកមកក្នុងក្រុងយេរូសាឡិម នៅថ្ងៃសប្ប័ទ ខ្ញុំបានធ្វើបន្ទាល់ដល់គេ នៅថ្ងៃដែលគេលក់ស្បៀងអាហារ