នេហេមា 12:24ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ឯពួកមេក្នុងពួកលេវីមាន ហាសាបយ៉ា សេរេប៊ីយ៉ា និងយេសួរ ជាកូនកាឌមាល ទទួលបន្ទុករួមជាមួយពួកបងប្អូនរបស់គេ ដែលឈរទល់មុខនឹងពួកគេ ដើម្បីសរសើរតម្កើង និងអរព្រះគុណ ស្របតាមបង្គាប់របស់ព្រះបាទដាវីឌ ជាអ្នកសំណព្វរបស់ព្រះ តាមពួក តាមវេនរបស់ខ្លួន។ សូមមើលជំពូក |
ទ្រង់បានតម្រូវពួកសង្ឃឲ្យធ្វើការងារតាមវេន ដូចព្រះបាទដាវីឌជាបិតាបានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេសម្រាប់ពោលសរសើរ ហើយធ្វើជាជំនួយដល់ពួកសង្ឃជាប្រចាំរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ធ្វើតាមវេនរបស់គេនៅគ្រប់ទ្វារដែរ។ ដ្បិតព្រះបាទដាវីឌជាអ្នកសំណព្វរបស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ។