ឯកូនចៅបេនយ៉ាមីន មានសាលូវ ជាកូនមស៊ូឡាម ដែលជាកូនយ៉ូអេឌ យ៉ូអេឌជាកូនពេដាយ៉ា ពេដាយ៉ាជាកូនកូឡាយ៉ា កូឡាយ៉ាជាកូនម្អាសេយ៉ា ម្អាសេយ៉ាជាកូនអ៊ីធាល អ៊ីធាលជាកូនយេសាយ៉ា
បុត្ររបស់ហាណានា គឺពេឡាធា និងអេសាយ រួចមានបុត្រទាំងប៉ុន្មានរបស់រេផាយ៉ា អើណាន អូបាឌា និងសេកានា។
អ្នកទាំងនេះសុទ្ធតែជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ តាមតំណគេរៀងខ្លួន ជាពួកមេទាំងអស់ ហើយជាអ្នកនៅក្រុងយេរូសាឡិម។
កូនចៅរបស់ពេរេសទាំងប៉ុន្មាន ដែលរស់នៅក្រុងយេរូសាឡិម មានមនុស្សក្លាហានចំនួន ៤៦៨ នាក់។
ហើយបងប្អូនរបស់គាត់ មានកាបាយ និងសាឡាយ ទាំងអស់មាន ៩២៨ នាក់។