មានព្រឹល និងភ្លើងធ្លាក់មកលាយឡំគ្នា ហើយព្រឹលនោះខ្លាំងណាស់ គឺតាំងតែពីសាសន៍អេស៊ីព្ទកើតមក នោះមិនដែលមានដូច្នោះឡើយ។
ដែលយើងបានបម្រុងទុក សម្រាប់គ្រាអន្តរាយឬ? គឺដល់ថ្ងៃតតាំងគ្នាក្នុងគ្រាមានចម្បាំង
ព្រះអង្គប្រទានព្រឹលឲ្យគេជំនួសភ្លៀង ហើយរន្ទះក៏បាញ់ឆេះពេញក្នុងស្រុករបស់គេ។
ព្រះយេហូវ៉ាធ្វើឲ្យមានផ្គរលាន់នៅលើមេឃ ព្រះដ៏ខ្ពស់បំផុត ព្រះអង្គបន្លឺព្រះសូរសៀង ព្រមទាំងព្រឹល និងរងើកភ្លើង។
វានឹងចូលពេញក្នុងផ្ទះរបស់អ្នក ផ្ទះរបស់ពួកនាម៉ឺនមន្ត្រីរបស់អ្នក និងផ្ទះរបស់សាសន៍អេស៊ីព្ទទាំងអស់ដែរ ជាហេតុការណ៍ដែលឪពុក និងដូនតារបស់អ្នករាល់គ្នាមិនដែលឃើញបែបនេះឡើយ រហូតដល់សព្វថ្ងៃ"»។ បន្ទាប់មក លោកក៏ចេញពីផារ៉ោនទៅ។
មើល៍ ថ្ងៃស្អែក ពេលថ្មើរនេះ យើងនឹងធ្វើឲ្យព្រឹលធ្លាក់មកយ៉ាងខ្លាំង ដែលតាំងពីស្រុកអេស៊ីព្ទកកើតមក រហូតដល់ពេលនេះ មិនដែលមានបែបនេះឡើយ។
លោកម៉ូសេក៏លើកដំបងទៅលើមេឃ ហើយព្រះយេហូវ៉ាបានចាត់ឲ្យមានផ្គរលាន់ និងព្រឹលមក ក៏មានរន្ទះភ្លើងមកលើផែនដី។ ព្រះយេហូវ៉ាក៏បង្អុរព្រឹលឲ្យធ្លាក់មកលើស្រុកអេស៊ីព្ទ។
នៅពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល ព្រឹលបានធ្លាក់មកលើអ្វីៗទាំងអស់នៅទីវាល តាំងពីមនុស្សរហូតដល់សត្វ ហើយព្រឹលបានបំផ្លាញអស់ទាំងដំណាំនៅទីវាលដែរ ក៏បំបាក់អស់ទាំងដើមឈើនៅចម្ការទៀតផង។
ឯព្រះយេហូវ៉ានឹងបន្លឺព្រះសូរសៀងដ៏រុងរឿងឧត្តមរបស់ព្រះអង្គឲ្យឮ ហើយនឹងបង្ហាញព្រះពាហុដែលធ្វើទោស ដោយសេចក្ដីគ្នាន់ក្នាញ់របស់សេចក្ដីក្រោធព្រះអង្គ និងអណ្ដាតភ្លើងដ៏ឆេះបន្សុស ព្រមទាំងសន្ទុះខ្យល់ព្យុះសង្ឃរា និងដុំព្រឹលផង។
ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើង មានដុំពពកយ៉ាងធំ និងមានពន្លឺភ្លឺនៅជុំវិញ ហើយនៅកណ្ដាលពពកនោះ មានចេញពន្លឺពណ៌លង្ហិន
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងរំលំកំផែងនោះ ដោយខ្យល់គំហុក ក្នុងសេចក្ដីក្រោធរបស់យើង ហើយនឹងមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដោយកំហឹងរបស់យើង ព្រមទាំងគ្រាប់ព្រឹលធំៗ ដោយសេចក្ដីក្រោធរបស់យើង មកបំផ្លាញកំផែងនោះ។
ដ្បិតពេលនោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង ដែលតាំងពីដើមកំណើតពិភពលោកមក រហូតមកដល់សព្វថ្ងៃនេះ មិនដែលមានដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ ។