និក្ខមនំ 8:28ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ដូច្នេះ ផារ៉ោនមានរាជឱង្ការថា៖ «យើងនឹងបើកឲ្យអ្នករាល់គ្នាចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកនៅទីរហាស្ថានបាន តែមិនត្រូវទៅឆ្ងាយពេកឡើយ។ ចូរអធិស្ឋានឲ្យយើងផង»។ សូមមើលជំពូក |
ពេលនោះ លោកម៉ូសេទូលតបថា៖ «មើល៍ ទូលបង្គំចេញពីព្រះករុណាទៅ ហើយទូលបង្គំនឹងអង្វរដល់ព្រះយេហូវ៉ា ដើម្បីឲ្យហ្វូងរុយចេញពីព្រះករុណា ពីពួកនាម៉ឺនមន្ត្រី និងពីប្រជារាស្ត្ររបស់ព្រះករុណានៅថ្ងៃស្អែក សូមកុំឲ្យតែព្រះករុណាបញ្ឆោតតទៅទៀត ដោយមិនបើកឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ានោះឡើយ»។