នេះជាបញ្ជីពួកមេគ្រួសាររបស់ឪពុកគេទាំងប៉ុន្មាន កូនរបស់រូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី អ្នកទាំងនេះជាក្រុមគ្រួសាររបស់រូបេន។
កូនរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។
ហើយកូនរបស់រូបេន គឺហេណុក ប៉ាលូវ ហេស្រុន និងកើមី។
រីឯពួកដែលជាកំពូលលើវង្សរបស់ឪពុកគេ គឺអេភើរ អ៊ីស៊ី អេលាល អាសរាល យេរេមី ហូដាវា និងយ៉ាឌាល នោះសុទ្ធតែជាអ្នកខ្លាំងពូកែ ដែលមានចិត្តក្លាហាន ជាមនុស្សមានឈ្មោះល្បី ហើយជាកំពូលលើវង្សរបស់ឪពុកគេ។
កូនរបស់រូបេនដែលជាកូនច្បងអ៊ីស្រាអែល គឺហេណុក ប៉ាលូវ ហេស្រុន កើមី។
កូនថូឡា គឺអ៊ូស៊ី រេផាយ៉ា យេរីអែល យ៉ាម៉ាយ យីបសាម និងសាំយូអែល គេសុទ្ធតែជាកំពូលលើពួកវង្សរបស់ឪពុកគេ គឺថូឡា។ ពួកនោះជាមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហាន តាមតំណគេរៀងខ្លួន ហើយនៅក្នុងរាជ្យដាវីឌនោះ មានចំនួនពីរម៉ឺនពីរពាន់ប្រាំមួយនាក់។
កូនរបស់បេឡា គឺអេសបូន អ៊ូស៊ី អ៊ូស៊ាល យេរីម៉ូត និងអ៊ីរី ទាំងអស់មានប្រាំនាក់ ដែលសុទ្ធតែជាកំពូលលើវង្សរបស់ឪពុកគេ ហើយជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន តាមពង្សាវតាររបស់គេ នោះបានរាប់ចំនួនជាពីរម៉ឺនពីរពាន់សាមសិបបួននាក់។
កូនរបស់អេហ៊ុឌ (ជាពួកអ្នកកំពូលលើវង្សរបស់ឪពុកគេ ក្នុងពួកអ្នកស្រុកកេបា ដែលត្រូវផ្លាស់ទៅនៅក្រុងម៉ាណាហាត់)។
នោះព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុន ជាសេចក្ដីបង្គាប់ដល់កូនចៅអ៊ីស្រាអែល ហើយដល់ផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ។
អេលាសារជាកូនអើរ៉ុន ក៏យកកូនស្រីម្នាក់របស់ពូធាលធ្វើជាប្រពន្ធ ហើយនាងបង្កើតបានភីនេហាស។ នេះជាពួកមេនៃគ្រួសារឪពុករបស់ពួកលេវី តាមគ្រួសាររបស់គេ។
ហើយនៅថ្ងៃទីមួយ ក្នុងខែទីពីរនោះ អ្នកទាំងនោះបានប្រមូលក្រុមជំនុំទាំងអស់មកជួបជុំគ្នា។ គេក៏បានចុះឈ្មោះតាមពូជអំបូររបស់ខ្លួន តាមវង្សានុវង្សរបស់ឪពុក ឲ្យត្រូវនឹងចំនួនឈ្មោះ ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ គ្រប់ៗគ្នា
កូនចៅរបស់ស៊ីម្មានតាមពូជអំបូររបស់ពួកគេមាន អំបូរយេមូអែល ជាពូជពង្សរបស់យេមូអែល អំបូរយ៉ាមីន ជាពូជពង្សរបស់យ៉ាមីន អំបូរយ៉ាគិន ជាពូជពង្សរបស់យ៉ាគិន
លោកម៉ូសេបានប្រគល់មត៌កមួយចំណែក ដល់កុលសម្ព័ន្ធនៃពួកកូនចៅរូបេន តាមពូជអំបូររបស់គេ។
ឯទន្លេយ័រដាន់ នោះជាព្រំប្រទល់ស្រុករបស់កូនចៅរូបេន នេះហើយជាមត៌ករបស់រូបេន តាមពូជអំបូររបស់គេ ព្រមទាំងទីក្រុង និងភូមិទាំងប៉ុន្មានផង។
នេះជាមត៌កដែលប្រជាជនអ៊ីស្រាអែលបានទទួលនៅស្រុកកាណាន ដែលសង្ឃអេលាសារ និងលោកយ៉ូស្វេជាកូនលោកនុន និងពួកមេលើវង្សានុវង្សរបស់កុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែលបានចែកឲ្យ។
នេះហើយជាមត៌កទាំងប៉ុន្មាន ដែលសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនលោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធពួកកូនចៅអ៊ីស្រាអែល បានចែកឲ្យដោយចាប់ឆ្នោតនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំនៅស៊ីឡូរ។ ដូច្នេះ គេក៏បានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។