ពេលគេចេញពីផារ៉ោនវិញ គេក៏ជួបលោកម៉ូសេ និងអើរ៉ុនដែលកំពុងតែឈរចាំ។
កាលពួកមេក្រុមរបស់កូនចៅអ៊ីស្រាអែលឮថា មិនត្រូវបន្ថយចំនួនឥដ្ឋដែលត្រូវធ្វើរាល់ថ្ងៃដូច្នោះ នោះក៏ឃើញថា ពួកគេធ្លាក់ក្នុងស្ថានភាពវេទនាហើយ។
ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះយេហូវ៉ាទតមើល ហើយដាក់ទោសអ្នកចុះ ដ្បិតអ្នកបានធ្វើឲ្យពួកយើងស្អុយឈ្មោះនៅចំពោះផារ៉ោន និងពួកមហាតលិករបស់ស្ដេច ហើយបានហុចដាវឲ្យពួកគេសម្លាប់យើង»។